Saturday, December 25, 2010




ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក នៅ​ថ្ងៃសំរាក ឫ នៅថ្ងៃបុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​ មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្តបាត់ដំបង ក្នុងភូមិភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង​។​ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ប្រហែល១០០ម មាន​កាំ​ជណ្តើរ​​ចំនួន ១០៣០​កាំ។

No comments:

Post a Comment